រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកោះកុង

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែមីនា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកោះកុង៖

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែមនា ឆ្នាំ២០២១ ។
ថ្លែក្នុងកិច្ចប្រជុំ លោកប្រធានមន្ទីរបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលតែងតែសាមគ្គីគ្នាយ៉ាងស្អិតរមួតប្រកបដោយស្មារតីទទួលខុសត្រូវ ។

ជាមួយគ្នានេះលោកប្រធាន ក៍បានជម្រុញឱ្យការិយាល័យទាំងប្រាំ ខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបំពេញការងារការឱ្យកាន់តែល្អប្រសើជាងនេះ ដោយបម្រើមហាជនគ្រប់ស្រទាប់វណ្ណៈក្នុងការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ ព័ត៌មានពិត និងទុកចិត្តបាន។ ត្រូវរួមគ្នាតាមដាន បន្សាបនូវការផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ញុះញុង ។ល។
ជាមួយគ្នានេះដែរលោកប្រធានមន្ទីរក៍បានផ្សព្វផ្សាយជូនមន្ត្រីក្រោមឱវាទអំពីស្ថានភាពការរីករាលដាលចូលសហគមន៍២០កម្ភៈ ដើម្បីឱ្យបានមានការប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់កុំឱ្យចូលមកដល់សហគមន៍នៃខេត្តយើង ដោយមិនត្រូវធ្វើដំណើរចូលរាជធានីភ្នំពេញបើមិនចាំបាច់។ សូមរួមគ្នាអនុវត្តនូវធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៣ការពារ ៣កុំ។

អត្ថបទទាក់ទង