រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ក្នុងកិច្ចប្រជុំស្វែងយល់ពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ តំណាងឱ្យលោកជំទាវអភិបាលខេត្ត មានសេចក្តី សោមន្សរីករាយយ៉ាងខ្លាំង និងសូមសំដែងនូវការស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ គណៈកម្មការសសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (ហៅកាត់ថា គណៈកម្មការទី១ នៃរដ្ឋសភា) ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានប្រតិភូ គណៈកម្មការទី១ ដែលបានចំណាយពេលដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីជួបពិភាក្សាស្វែងយល់ពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅក្នុង ទឹកដីខេត្តកោះកុង នាឱកាស ដ៏ថ្លៃថ្លានេះ៕

អត្ថបទទាក់ទង