រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទបានចុះត្រួតពិនិត្យ និងណែនាំអោយបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន)ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១: ដោយយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ស្តីពីការបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) និង ការត្រួតពិនិត្យឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ នៅល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ លោក ឈឹម ចិន អភិបាលរងក្រុង តំណាងលោកអភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំអាជ្ញាធរភូមិសង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ សហការចូលរួមជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុងចុះត្រួតពិនិត្យ និងណែនាំអោយបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន)ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង