នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ តាមការណែនាំ និងយកចិត្តទុកខ្ពស់បំផុតរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោក ចេង មុនីរិទ្ធ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកគិរីសាគរ បានចាត់តាំង លោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុក ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ស្ត្រីក្រីក្រមានផ្ទៃពោះឈ្មោះ អ៊ុក បុផា អាយុ ៤០ ឆ្នាំ ត្រូវការទៅសម្រាលនៅមន្ទីរពេទ្យនៅស្រុក នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងនោះដែរថវិការួមមាន៖
- ថវិកា អនុសាខាកាកបាទក្រហមស្រុក ចំនួន ២០០,០០០ រៀល
- លោក សុខ ចេង មេឃុំកោះស្តេច ឧបត្ថម្ភថវិកា ចំនួន ២០០,០០០ រៀល។








