រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាការពារទូទាំងសង្កាត់ព្រមទាំងបានចែកអំណោយរបស់ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុងជូនដល់ប្រជាការពារទូទាំងសង្កាត់ដងទង់

ថ្ងៃសៅរ៍ ៩ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១:លោក លឹម ឌី ចៅសង្កាត់ដងទង់ និងមេភូមិគ្រប់ភូមិក្នុងសង្កាត់ដងទង់ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាការពារទូទាំងសង្កាត់ព្រមទាំងបានចែកអំណោយរបស់ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុងបានជួយឧបត្ថម្ភ ជាថវិកាចំនួន៥០០.០០០រៀលជូនដល់បងប្អូនប្រជាការពាររបស់រដ្ធបាលសង្កាត់ដងទង់។ កិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅសាលាសង្កាត់ដងទង់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង