រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ អមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមក្នុងពិធីចែកធាតុចូលកសិកម្ម និងតម្លើងប្រព័ន្ធស្រោចស្រពធននឹងការប្រែប្រួលអាកាសធាតុជូនកសិករ

ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ លោក សុខ សំអាត អនុប្រធានមន្ទីរ និងមន្ត្រីជំនាញក្រោមឪវាទ ចំនួន ០៥រូប  បានអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមក្នុងពិធីចែកធាតុចូលកសិកម្ម និងតម្លើងប្រព័ន្ធស្រោចស្រពធននឹងការប្រែប្រួលអាកាសធាតុជូនកសិករ នៅឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្ត កោះកុង កម្មវិធីចែកជូនសម្ភារៈកសិកម្មនេះ យើងបានធ្វើទៅលើចំនួន ១១គ្រួសារក្នុងឃុំខាងលើ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង