/ / /

រដ្ឋបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាការងារ និងឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាការងារ និងឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តកោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម សុខ ឥសានប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា (គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ) និងប្រតិភូអមដំណើរ ក្នុងកិច្ចពិភាក្សាការងារ និងឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តបទដ្ឋានគតិយុត្តនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណងផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចខាងក្រោម៖
១- ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកោះកុង
២- ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍
៣- ការដោះស្រាយវិវាទដីធ្លីស្ថិតនៅក្នុងទីតាំងដីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន និងវិវាទដីធ្លីផ្សេងទៀតក្នុងដែនសមត្ថកិច្ច
៤- ការងារតែងតាំងមន្ត្រីរាជការស៊ីវិល និងការអនុវត្តអនុក្រឹត្យលេខ ១១៤ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងនីតិវិធីនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា
៥- ដំណើរការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាអាទិភាពជូនដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងដំណើរការត្រួតពិនិត្យដោះស្រាយបណ្ដឹង
៦- កិច្ចការសហការរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ពលករ ភ្ញៀវជាតិនិងអន្តរជាតិត ដែលចេញចូលតាមច្រកទ្វារអន្តរជាតិចាំយាម៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។