លោក ជូ សេរីយា អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោកប្រធាន អនុប្រធានការិយាល័យយុវជន និងកីឡាបានទទួលជួបក្រុមការងារសមាគមល្បុក្កតោកម្ពុជា នៅការិយាល័យធ្វើការលោកអនុប្រធានមន្ទីរ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីជួបពិភាក្សាលើកិច្ចការគ្រោងបើកសមាគមល្បុក្កតោនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិតថ្នាក់(បឋមសិក្សា និងមធ្យមសិក្សា)ទូទាំងខេត្តកោះកុង។ ក្រុមប្រតិភូសមាគមបានជម្រាបថ្នាក់ដឹកនាំមន្ទីរ ពីគោលបំណងនៃការបង្កើតសមាគមនៅតាមគ្រឹះស្ថានសិក្សានេះដើម្បីលើកស្ទួយវិស័យកីឡាពិសេសចូលរួមអភិរក្សកេរតំណែលក្បាច់គុនបុព្វបុរសដូនតាខ្មែរយើងផង ដើម្បីកុលបុត្រកុលធីតាខ្មែរមានសុខុមាលភាពល្អ មានជីវភាពរស់នៅល្អ មានសាមគ្គីភាពប្រកបដោយបរិយាបន្ន ស្របតាមខ្លឹមសារផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា " ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត " ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ដែលព្រះរាជាណាចក្រកម្ពុជានៃយើងនឹងទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។ ជំនួសមុខឱ្យថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្រកោះកុង លោក ជូ សេរីយា បានសម្ដែងនូវសេចក្ដីរំភើបរីករាយ សង្ឃឹមយ៉ាងមុតមាំថាសមាគមល្បុក្កតោនឹងលេចចេញជារូបរាងតាមគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្តឆាប់ៗ និងថ្លែងអំណរដល់ក្រុមការងារប្រតិភូសមាគមល្បុក្កតោកម្ពុជាដែលបានសម្រេចបង្កើតសមាគមនេះក្នុងខេត្តកោះកុង ។ទន្ទឹមនឹងនោះ លោកអនុប្រធានមន្ទីរគោរពជូនពរដល់ក្រុមប្រតិភូស្នាក់នៅក្មុងខេត្រ និងធ្វើមាតុភូមិនិវត្តន៍ទៅគេហដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព ពិសេសសូមក្រុមការងារ និងក្រុមគ្រួសារចៀសផុតពីឆ្លងជំងឺកូវីដ-១៩។(អត្ថបទ ៖ ហង់ សុវណ្ណ)
សមាគមល្បុក្កតោកម្ពុជាគ្រោងបង្កើតសមាគមល្បុក្កតោនៅគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្តកោះកុង
- 308
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
រដ្ឋបាលឃុំជំនាប់លោក សុខ វឿន មេឃុំជំនាប់បានបើកកិច្ចប្រជុំវិសាមញ្ញស្ដីពីការជួបជុំពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំសហគមន៍ជនជាតិដើមភាគតិចជងដើម្បីដាក់ជាសមូហភាព
- 308
- ដោយ រដ្ឋបាលស្រុកថ្មបាំង
-
រដ្ឋបាលឃុំភ្ញីមាសចុះទៅពិនិត្យថ្មក្លាវ៉ែត ដែលក្រុមហ៊ុនបានលាយខ្សាច់សម្រាប់ធ្វើផ្លូវចូលមកសាលាបឋមសិក្សាតានី
- 308
- ដោយ រដ្ឋបាលស្រុកគិរីសាគរ
-
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ
- 308
- ដោយ រដ្ឋបាលស្រុកកោះកុង
-
រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីត្រួតពិនិត្យលើរបៀបវារៈ កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សារលើកទី៦ អាណត្តិទី៤ បាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ មុននឹងដាក់ជូនក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧ អាណិតទី៤របស់ក្រុមប្រឹក្សាក្រុង
- 308
- ដោយ រដ្ឋបាលក្រុងខេមរភូមិន្ទ
-
របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
- 308
- ដោយ ហេង គីមឆន
-
“កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង”
- 308
- ដោយ មន្ទីរកិច្ចការនារី
-
ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ នៅក្រុងខេមរភូមិន្ទ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
- 308
- ដោយ ហេង គីមឆន
-
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
- 308
- ដោយ ហេង គីមឆន
-
កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
- 308
- ដោយ រដ្ឋបាលស្រុកកោះកុង
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
- 308
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា