រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារ ទទួលបន្ទុកសុខភាពសាខាសហការជាមួយ ព្រះតេជ្ជគុណ តំណាងប្រធានមណ្ឌលជីវិតថ្មីនិងលោកស្រីតំណាងប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារ ទទួលបន្ទុកសុខភាពសាខាសហការជាមួយ ព្រះតេជ្ជគុណ តំណាងប្រធានមណ្ឌលជីវិតថ្មីនិងលោកស្រីតំណាងប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០១នាក់ ឈ្មោះ ព ស ណ ភេទស្រី អាយុ៣៦ឆ្នាំ ជាស្ត្រីមេម៉ាយ ពិការភ្នែកទាំងពីរ មានកូនស្រីម្នាក់នៅជាមួយកំពុងស្នាក់អាស្រ័យនៅមណ្ឌលជីវិតថ្មី ក្នុងវត្តទេពនិមិត្ត ស្ថិតនៅភូមិ៣ សង្កាត់
ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសាររស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហូបថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស តង់១ សាប៊ូម្សៅ១កញ្ចប់ សាប៊ូដុំ២ដុំ អាវយឺត២​ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ៕

អត្ថបទទាក់ទង