រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឱកាសល្អ!!! វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១(វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២

កម្មវិធីតម្រង់ទិស (Majors and Career Roadmap Event)៖ បើកទូលាយឲ្យសិស្សនិស្សិតអាចជួបផ្ទាល់ជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ដើម្បីទស្សនាវិទ្យាស្ថាន ក៏ដូចជាសិក្សាស្វែងយល់ពីដឺប៉ាតឺម៉ង់មុខជំនាញ និងឱកាសការងារក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ ម៉ោង ១១:៣០ នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន

សិស្សនិស្សិត អាចចុះឈ្មោះប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១

::: តម្លៃសិក្សា៖ $៦០០ ក្នុង១ឆ្នាំ
- អាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន ៥០នាក់ រយៈពេល ៤ឆ្នាំ (៥ ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ
- អាហារូបករណ៍ ៥០% សម្រាប់និស្សិតនារី រយៈពេល ៤ឆ្នាំ (៥ ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ

::: លក្ខណ្ឌដាក់ពាក្យ៖
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ បេក្ខជនអាចផ្តល់ សញ្ញាបត្រថតចម្លងនៅពេលក្រោយ។

::: កាលបរិច្ឆេទ៖
- ថ្ងៃបើកទទួលពាក្យប្រឡងចូលរៀន៖ ចាប់ពីថ្ងៃទីទី២១ ខែកុម្ភ: ឆ្នាំ២០២១ និងឈប់ទទួលពាក្យនៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥:០០ល្ងាច
- ថ្ងៃប្រឡងចូលរៀន៖ ប្រឡងតាមអនឡាញ (Entrance Exam-Online) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹកតទៅ។ មុខវិជ្ជាត្រូវប្រឡង៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា
- ថ្ងៃប្រកាសលទ្ធផលប្រឡង៖ នៅថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ តាមរយៈផេករបស់ក្រសួង
- ថ្ងៃបើកទទួលពាក្យចូលរៀន៖ និស្សិតដែលបានប្រឡងជាប់ អាចចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី០៦ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច
- ថ្ងៃចូលរៀន៖ បើកបវេសនកាលចូលរៀន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក

::: លេខទូរស័ព្ទ ០៩៦ ៩៣៣ ៤២៥៣ | ០៩៥ ៤០៤ ៥៩០
- អាសយដ្ឋាន៖ ផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា)សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អត្ថបទទាក់ទង