កិច្ចប្រជុំត្រៀមលក្ខណៈទទួលជួបពិភាក្សាជាមួយគណៈកម្មការទី៤ ព្រឹទ្ធសភា និងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។
លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈទទួលជួបពិភាក្សាជាមួយគណៈកម្មការទី៤ ព្រឹទ្ធសភា និងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំ (ក) សាលាខេត្ត។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋបាល បានស្នើឱ្យលោក លោកស្រីនាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាពាក់ព័ន្ធសំខាន់ចំនួន ០២ គឺ៖
ទី១. ត្រៀមលក្ខណៈទទួលជួបពិភាក្សាជាមួយគណៈកម្មការទី៤ ព្រឹទ្ធសភា ត្រូវរៀបចំលិខិតអញ្ជើញប្រធានមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមឱ្យបានរួចរាល់ ការរៀបចំមតិស្វាគមន៍ជូនលោកជំទាវអភិបាលខេត្ត ការរៀបចំអាហាសំរ៉ន់ និងរៀបចំទីកន្លែងប្រជុំឱ្យបានសមរម្យ និងកិច្ចការសំខាន់ៗដទៃទៀត។
ទី២. ការរៀបចំសន្និបាតបូក សរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ត្រូវត្រៀមលក្ខណៈទុកជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ ដោយពិនិត្យមើលឯកសារឆ្នាំចាស់ ដើម្បីយកមកផ្គួរផ្គង ដូចជាសមាសភាពអញ្ជើញចូលរួម ប្រធានបទនៃកិច្ចពិភាក្សា កម្មវិធីសន្និបាត របាយការណ៍ប្រចាំ សម្ភារដាក់ឯកសារ កិច្ចការបំពាក់គ្រឿងឥស្សរយយស និងកិច្ចការសំខាន់ៗមួយចំនួនទៀត៕