ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកស្រែអំបិល ចុះតាមដានត្រួតពិនិត្យកសិករធ្វើតាម និងកសិករគម្រូ របស់គម្រោងស្ទៀរ នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ និងភូមិសារ៉ាយ ភូមិជ្រោយស្វាយកើត ស្រុកស្រែអំបិល។
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង