ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ស ខែកុម្ភៈ ឆ្នាំ២០២១
លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុកម្មវិធី ASPIRE ឆ្នាំ២០២០ និងតម្រង់ទិសការអនុវត្តសកម្មភាពឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ព្រមទាំងមានការចូលរួមពីលោក លោកស្រី នាយ-នាយរងខណ្ឌ ប្រធានការិយាល័យជំនាញ មន្ត្រីមន្ទីរ ប្រធានអនុកម្មវិធីស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ និងចូលរួមសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ចំនួន ៣០នាក់ ស្រី ០៦នាក់។
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង