រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំផ្តោតសំខាន់ទៅលើរបៀបវារៈ
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១
៣-របាយការណ៍លទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្ដាក្រុង ស្រុក ឆ្នាំ២០២០
៧-បញ្ហាផ្សេងៗ…..។

អត្ថបទទាក់ទង