រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ បន្ទាន់ដើម្បីរៀបចំផែនការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ព្រំដែន និងការធ្វើចត្តាឡីស័ក

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ បន្ទាន់ដើម្បីរៀបចំផែនការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ព្រំដែន និងការធ្វើចត្តាឡីស័ក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តាឡីស័ក។

ក្នុងកិច្ចប្រជុំ លោកជំទាវអភិបាលខេត្ត បានផ្តល់ការណែនាំ ដូចខាងក្រោម÷

១-សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំផែនការពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង ពិសេសតាមបណ្តោយព្រំដែនខេត្ត ទាំងព្រំដែនគោក និងព្រំដែនទឹក។
២-ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
៣-អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង