រដ្ឋបាលក្រុងខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា លាងហេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ម្ចាស់ហាងកាហ្វេហ្គោល ដែលបានជួយឧបត្ថម្ភអំពូលសូលាចំនួនបីឈុត ដើម្បីបំភ្លឺផ្លូវសាធារណៈក្នុងក្រុងចំនួន០៣កន្លែង ចំណុចទី១កែងផ្លូវ៤៨និងផ្លូវសេរីកា ចំណុចទី២កែងផ្លូវសេរីកានិងផ្លូវវត្តព្រែកស្វាយ ចំណុចទី៣កែងផ្លូវឆ្មាបាត់និងផ្លូវសេរីកា ។ រដ្ឋបាលក្រុងខេមរភូមិន្ទ សូមជូនពរឲ្យលោក និងក្រុមគ្រួសារសូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ រកទទួលទានមានបានក្នុងមុខជំនួញ និងជាពិសេសជោគជ័យគ្រប់ភារកិច្ច និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







