/ / /

លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមកការងារ សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងខេមរភូមិន្ទ រួមនឹងអជ្ញាធរសង្កាត់ដងទង់ បានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ២ គ្រួសារ

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យ ០១លេីក ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយផ្ទះ០២ខ្នងធ្វេីអំពីឈេីប្រក់សង្ក័សី៖
១.ម្ចាស់ផ្ទះឈ្មោះ ខៀវ សារ៉ាត់ ភេទស្រី អាយុ៣៣ឆ្នាំ មានសមាជិក០៤នាក់ក្នុងបន្ទុកគ្រួសារ ខូចខាតជញ្ជាំងផ្ទះមួយចំហៀង ។
២.ម្ចាស់ផ្ទះឈ្មោះ ប៉ុយ ផេង ភេទប្រុស អាយុ៣២ ឆ្នាំ មានសមាជិក៧នាក់ក្នុងបន្ទុកគ្រួសារ ខូចខាតសំយ៉ាបផ្ទះកំណាត់មុខ ។

ក្នុងករណីអគ្គីភ័យនេះដែរ អាជ្ញាធរមិនទាន់បានដឹងពីមូលហេតុនៃការឆាបឆេះនៅឡើយទេ ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមកការងារ សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងខេមរភូមិន្ទ រួមនឹងអជ្ញាធរសង្កាត់ដងទង់ បានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋ ២ គ្រួសារ ស្មើនឹង ២ខ្នងផ្ទះ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះ បណ្តាលអោយខូចខាតសម្ភារៈមួយចំនួន ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររង គ្រោះដោយក្តីអាណិតអាសូរក្រៃលែង ជានិច្ចកាលសម្តេចប្រធានតែងតែគិតគូរ ជានិច្ចពីសុខទុក្ខ ប្រជាពលរដ្ឋ ទទៅ ដែលជួបការលំបាកខ្វះខាត និងគ្រោះមហន្តរាយផ្សេងៗ ដូចជា ៖ អ្នកមានជំងឺរ៉ាំរ៉ៃ ចាស៉ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ កុមារកំព្រា និងជនរងគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ។

លោកក៏បានបន្តថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការអុជធូបទៀននិងការប្រើប្រាស់ចរន្តអគ្គីសនីគ្មានសុវត្ថិភាព ព្រោះនេះជារដូវប្រាំងងាយនឹងបង្ករជាអគ្គីភ៏័យឆាបឆេះឡើង និងសូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព​និងខិតខំបន្តប្រកបរបរចិញ្ចឹម ជីវិតប្រចាំថ្ងៃអោយមាន​ល្អប្រសើរឡើងវិញ។​ ត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ច ជាកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ប្រជាពលរដ្ឋគ្រប់ច្រក ល្ហកពិសេសជនរងគ្រោះដូចជាពួកគាត់។​

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកសុទ្ធ៣យួរ មីម៉ាម៉ា១កេស ទឹកត្រី៤ដប កាធុន១ តង់១ អាវយឺត២ ថ្នាំបាញ់មូស២កំប៉ុង សាប៊ូ២ដុំ ឃីត(មុង ភួយ ក្រមា ខ្នើយ)០១ឈុត សម្ភារៈផ្ទះបាយ០១ឈុត និងថវិកាគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣០០.០០០រៀល គ្រួសាររងគ្រោះដោយអន្លើចំនួន ១០០,០០០ រៀល។ ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ឧបត្ថម្ភបន្ថែម​ក្នុងមួយគ្រួសារៗ ទទួលបាន ១០០,០០០ រៀល ផងដែរ ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី និងបានដឹកនាំមន្ត្រីសុខាភិបាល១០រូប ក្រោមឱវាទចូលរួមពិធីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា។ ក្រោមប្រធានបទ:”រួមគា្នលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    មន្រ្ដីសុខាភិបាលខេត្តកោះកុងចំនួន ៤​រូប បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវា អាហារូបត្ថម្ភសម្រាប់អ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ដែលប្រព្រឹត្តនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធាន​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រគល់ – ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន