រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី នៅចំណុចមាត់ទឹកស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ១៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀលលោក សាក់ រ៉ាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង លោក អាយ សុភីរិទ្ធិ៍ ប្រធានការិយាល័យ ដ ន ស ភ ក្រុង លោកញ៉ៀន វណ្ណៈ អនុប្រធានការិយាល័យដ ន ស ភ ក្រុង និងលោក សាំង រស្មី មន្រ្តីការិយាល័យ ដ ន ស ភ ក្រុង បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដី នៅចំណុចមាត់ទឹកស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ជាលិទ្ធផលក្រុមការងារបានវាស់វែងទំហំដី ដែលបានចាក់រួចនិងបានស្នើសុំផ្អាកការចាក់បំពេញអាចម៌ដីនេះសិន និងបានណែនាំឲ្យម្ចាស់ដីសុំច្បាប់ចាក់បំពេញអាចម៌ដីអោយរួចរាល់មុននឹងធ្វើការចាក់បន្តទៀត។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង