រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការសង្រ្គោះកុមារ នៃគម្រោងស្ទៀរ បានចុះត្រួតពិនិត្យ និងតាមដានកសិករគម្រូរដាំដុះដំណាំបន្លែ

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម មន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្រ្គោះកុមារ នៃគម្រោងស្ទៀរ និងបានចុះត្រួតពិនិត្យ និងតាមដានកសិករគម្រូរដាំដុះដំណាំបន្លែ ស្ថិតនៅក្នុងឃុំជីខលើ និងឃុំជីខក្រោម។

ជាការកត់សម្គាល់ យើងសង្កេតឃើញថា ឃុំទាំងពីរខាងលើនេះមានចំនួនកសិករដាំដុះដំណាំបន្លែបានច្រើនគ្នាតាមភូមិនីមួយៗ ក្រោយពីពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗកន្លងមករបស់គម្រោងស្ទៀរ ក្នុងការដាំដុះបច្ចេកទេសថ្មីពីការដាំជាលក្ខណៈគ្រួសារ មកជាលក្ខណៈបែបអាជីវកម្ម។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង