/ / /

ពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៣,០០០ ម៉ែត្រ នៅក្នុងសង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ផ្លូវបេតុងអាមេ ប្រវែង ៣,០០០ ម៉ែត្រ នាពេលនេះ ជាគម្រោងវិនិយោគ របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០១៩ សម្រាប់គម្រោងសាងសង់ផ្លូវបេតុងប្រចាំឆ្នាំ ត្រូវបានសាងសង់ជាជំហានៗ តាមដំណាក់កាល ដូច្នេះត្រូវបែងចែកទៅតាមបណ្តាសង្កាត់ផ្សេងៗ ជាការពិតណាស់ផ្លូវដែលបើកការដ្ឋាននាពេលនេះពិតជាបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូននានា ដើម្បីអោយផ្លូវប្រើប្រាស់បានយូរអង្វែង សូមបងប្អូនជួយថែរក្សាទាំងអស់គ្នា និងជួយទប់ស្កាត់ការដឹកលើសទម្ងន់ផងដែរ ព្រមទាំងផ្តល់ព័ត៌មាន ដល់អាជ្ញាធរពាក់ព័ន្ធ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសំណើសូមធ្វើប្រតិបត្តិការការបូមខ្សាច់(សូមប្តូរពេលវេលាប្រតិបត្តិការបូម) របស់ក្រុមហ៊ុន ខេធើលីស ម៉ារីន អេន រីសសយ៍ (ខេមបូឌា)ឯ.ក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/07/2026

    ក្រុមការងារមន្ត្រីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល អញ្ជើញមកពិនិត្យ និងតាមដានការងារគ្រប់គ្រងឱសថ បរិក្ខារពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • ហេង គីមឆន/
    22/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ដើម្បីចុះពិនិត្យទីតាំងដីឆ្នេរសមុទ្រ ១កន្លែង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/07/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពីលោកជំទាវអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ព ដែលភរិយារបស់លោកបានមកសម្រាលកូននៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

  • ហេង គីមឆន/
    22/07/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ តំណាង​លោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយ​ចំនួន​ ពីឯកឧត្តម​ ស៊ាង​ ប៊ុនលាង​ រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ​ ដែល​បានឧបត្ថម្ភ​ ជូន​រដ្ឋបាល​ខេត្ត​កោះកុង

  • ហេង គីមឆន/
    22/07/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកកោះកុង និងស្រុកថ្មបាំង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត