ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងការងារវិស័យជលផល ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ នាយ-នាយរងខណ្ឌ នាយ-នាយរងផ្នែក នាយ-នាយរង-មន្ត្រីសង្កាត់ មន្រ្តីខណ្ឌរដ្ឋបាលជលផលទាំងអស់ និងលោកប្រធាន-អនុប្រធាន សហគមន៍នេសាទឃុំជ្រោយស្វាយ, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង លោកប្រធាន អនុប្រធាន សហគមន៍នេសាទឃុំកណ្តោល, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រតាមាឃ, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រឃុំពាមក្រសោប, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទសម្រស់កោះស្តេច, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទឃុំជ្រោយប្រស់, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទឃុំព្រែកខ្សាច់, លោកប្រធាន-អនុប្រធាន សហគមន៍នេសាទឃុំភ្ញីមាសនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុប ២៥ នាក់ ស្រី ០២ នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង










