រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី លើដីសម្បទានសេដ្ឋកិច្ច ដោយគ្មានលិខិតអនុញ្ញាត

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី  លើដីសម្បទានសេដ្ឋកិច្ច  ដោយគ្មានលិខិតអនុញ្ញាត។ កើតហេតុនៅតំបន់ជុំរុំ ២ ត្រង់ចំណុចនិយាមកា UTM ( ៣ ៧២ ៨៩៥ ; ១២ ៣០ ២៣៨ ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ  ឃុំដងពែង  ស្រុកស្រែអំបិល ខេត្តកោះកុង ប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋឈ្មោះ  គយ ប៉ុនណង  ភេទប្រុសអាយុ ៤១ឆ្នាំ  និងម្ដាយ ឈ្មោះ ម៉ង់ គៀវ  អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ  ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់ទទួលខុសត្រូវ។ ពេលប្រតិបត្តិការបង្ក្រាបអ្នកប្រព្រឹត្តល្មើសព្រមបញ្ឈប់សកម្មភាពសាងសង់ផ្ទះខ្ទមរបស់ខ្លួន និងយល់ព្រមផ្ដិតមេដៃធ្វើកិច្ចសន្យារុះរើខ្ទមដោយខ្លួនឯង ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង