លោក សុខ សុទ្ធី អភិបាលរងខេត្ត អមដំណើរឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចុះពិនិត្យការស្នើសុំចុះបញ្ជីដីធ្លីនៅព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង
លោក សុខ សុទ្ធី តំណាង លោកជំទាវ មិថុនា ភូមិថង អភិបាល នៃគណៈអភិបាលខេត្ត បានអមដំណើរឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីចុះពិនិត្យមើលទីតាំងដីដែលឯកឧត្តម ឧកញ៉ា លី យ៉ុងផាត់ បានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃដីដែលមានទីតាំងស្ថិតនៅព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕