/ / /

រដ្ឋបាលខេត្តកោះកុង បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ

រដ្ឋបាលខេត្តកោះកុង បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ប្រតិភូអង្គការដៃគូដើម្បីការអភិវឌ្ឍជនបទ (PFD) និងពិភាក្សាការងារទាក់ទងនឹងគម្រោងអភិវឌ្ឍសហគមន៍ ដោយផ្តោតទៅលើវិស័យចំនួន ៥ ក្នុងមូលដ្ឋាន គឺ ការលើកកម្ពស់ការអប់រំ បង្កើនផលិតភាពកសិកម្ម ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ គាំពារបរិស្ថាន និងលើកកម្ពស់សុខភាពមាតា និងទារក។ ក្នុងជំនួបនោះផងដែរ បន្ទាន់ពីប្រតិភូអង្គការ បានបញ្ចប់ការជម្រាបជូន អំពីទស្សនវិស័យ បេសកកម្ម គោលដៅ និងគម្រោងសកម្មភាពនានា ដែលគ្រោងនឹងប្រតិបត្តិក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ខាងមុខនេះ។ ជាសំណូមពរ ភាគីអង្គការ បានលើកចំនួន ០២គឺ (១)ស្នើសុំរដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធបន្តកិច្ចសហការល្អ និង(២)ចែករំលែកព័ត៌មានទិន្នន័យបឋមតាមវិស័យមួយចំនួនតាមការស្នើសុំ។

ជាការឆ្លើយតប លោកជំទាវអភិបាលខេត្ត បានជម្រាបជូនថា ក្នុងចំណោមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំង ៥ ៧៣៤(សមាគម ៣ ៣៦៧ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ២ ៣៦៧) ដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់នៅទីស្តីការក្រសួងមហាផ្ទៃ គឺត្រូវបានគាំពារពេញលេញក្នុងការប្រតិបត្តិសកម្មភាពដោយសេរីក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ក្នុងខេត្តកោះកុង មានសមាគមចំនួន ១០ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៦(តួលេខកំពុងធ្វើបច្ចុប្បន្នភាព) បាននឹងកំពុងប្រតិបត្តិសកម្មភាពរបស់ខ្លួន ហើយជារួម គឺមានដំណើរប្រព្រឹត្តយ៉ាងរលូន និងមានកិច្ចសហការល្អ ពីរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ។ ដោយឡែក ទន្ទឹមនឹងដំណើរប្រព្រឹត្តនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ជាបញ្ហាប្រឈម ដែលកើតចេញការមិនស៊ីសង្វាក់ក្នុងការអនុវត្តផងដែរ។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកបន្ថែមថា ដើម្បីជាយន្តការចែករំលែកព័ត៌មាន ចំណេះដឹង និងកិច្ចសហការល្អ, គម្រោងសកម្មភាពនានាដែលគ្រោងនឹងអនុវត្ត គួរដាក់ស្នើពិភាក្សាជាមុនសិន ឬអញ្ជើញសមាសភាពអាជ្ញាធរ និងអ្នកពាក់ព័ន្ធចូលរួម។ ចំពោះសំណូមពររបស់ប្រតិភូអង្គការដែលបានលើកឡើង រដ្ឋបាលខេត្ត នឹងទទួលយកមកពិនិត្យ និងសម្របសម្រួលតាមសមត្ថភាព និងលទ្ធភាព៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារវេនយាមប្រចាំការ នៅសាលាឃុំព្រែខ្សាច់ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥  ដើម្បីក្ដាប់ព័ត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំសមាជិកក្រុមការងារវេនយាមប្រចាំការពេលយប់ នៅសាលាឃុំភ្ញីមាស ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិទាំងបីក្នុងឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ចេង មុនីរិទ្ធ អភិបាលនៃគណអភិបាលស្រុកគិរីសាគរ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៉ី យីវ ដែលបានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/12/2025

    រដ្ឋបាលឃុំព្រែកខ្សាច់ បានដឹកនាំលោកមេភូមិ ដើម្បីយកយានជំនិះផ្ទាល់ខ្លួនក្នុងការជួយដឹកជនភៀស សឹកដែលមានជំងឺ ១. ឈ្មោះ យាយ វិត អាយុ ៦០ឆ្នាំ ២. ឈ្មោះ សុធារី អាយុ ២៣ ឆ្នាំ និងមានកូន អាយុ៣ខួប ដើម្បីឱ្យស្នាក់នៅមណ្ឌលសុខភាពត្រពាំងរូង

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក