/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំ​កិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បញ្ហាទំនាស់ដីធ្លីនេះ កើតមានឡើងដោយសារតែ ប្រជាពលរដ្ឋចំនួន ៧គ្រួសារ កើតទុក្ខមិនសុខចិត្ត​អំពីទំហំដីរបស់ខ្លួន ព្រោះម្នាក់ៗអះអាងថា កាលពីដើមឡើយ ដីរបស់ខ្លួនមានទំហំ ទទឹង ២០ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ ប៉ុន្តែដល់ពេលមន្ត្រីជំនាញ​ចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រវែងបណ្តោយដីរបស់ពួកគាត់​គឺ​មិនបាន ៥០ម៉ែត្រទេ ហើយប្រវែងបណ្តោយដីរបស់គ្រួសារនីមួយៗក៏មិនស្មើគ្នាដែរ ព្រោះទីតាំងដីនេះមានប្រឡាយទឹកនៅពី​ខាងក្រោយដីរបស់ពួកគាត់។
ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងមន្ត្រីជំនាញ​ បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋថា កាលពីមុន​ការវាស់វែងដី​គឺមិនបាន​ធ្វើឡើងសុក្រឹត្យដូចបច្ចុប្បន្ននេះទេ ព្រោះកាលពីមុនការវាស់វែងពេលខ្លះ​ ដើរវាស់ជំហានក៏មាន។ ការបញ្ជាក់ជូនបែបនេះ ប្រជាពលរដ្ឋ​ទាំង​៧គ្រួសារ​ ក៏ឯកភាព​ផងដែរ។
ជាលទ្ធផល លោក សុខ សុទ្ធី អភិបាលរងខេត្ត បាន​ធ្វើការសម្រប​សម្រួលដោះស្រាយដោយ កែសម្រួលស្ថានភាព​​ប្រឡាយទឹក​នៅផ្នែកខាងក្រោយ​ទីតាំងដីប្រជាពលរដ្ឋ​នោះឱ្យ​ត្រង់ដោយរក្សាទំហំ​ប្រឡាយនៅដដែល​ ព្រោះប្រឡាយទឹកដែលមានស្រាប់នោះមិនត្រង់ទេ មានលក្ខណៈ​ក្ងិចក្ងក់។ ការសម្រួលស្ថានភាពប្រឡាយទឹកនេះ ភាគីម្ចាស់ដីឈ្មោះ ង៉ែត ទុំ ដែលមាន​ទីតាំងដី​នៅជាប់នឹង​ប្រឡាយ​ម្ខាងទៀតនោះ បានយល់ព្រមទទួលយក​ និងចូលរួមសហការ​ជាមួយ​អាជ្ញាធរ​ដើម្បីបញ្ចប់​ករណីទំនាស់ខាងលើនេះ។ ការសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ដីធ្លីស្ថិតនៅភូមិព្រែកស្ថាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនេះ​ ប្រជាពលរដ្ឋសប្បាយចិត្តទទួលយក និងចូលរួមសហការ​ជាមួយអាជ្ញាធរ​ទាំងអស់គ្នា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ បន្ទាប់ពី​ប្រជាពលរដ្ឋឯកភាព ព្រមព្រៀងទទួលយកការសម្របសម្រួលដោះស្រាយ​នេះហើយ លោក សុខ សុទ្ធី បានណែនាំដល់មន្ត្រីជំនាញចុះ​អនុវត្តការងារ​ និងរៀបចំចុះបញ្ជីក្បាលដី​ជូនប្រជាពលរដ្ឋ​ទៅតាមនីតិវិធី​ច្បាប់៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។