ថ្ងៃអាទិត្យ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣ រសៀលលោក នាក់ សារឿនមេភូមិ១ រួមជាមួយលោក ង៉ែត សុភ័ក្រ្ត ជំនួយការភូមិ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព និងវិធីការពារពីការចម្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅចំណុចមាត់ទឹង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




