រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសុំសាងសង់អគារចិញ្ចឹមត្រចៀកកាំ នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសុំសាងសង់អគារចិញ្ចឹមត្រចៀកកាំ នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងាររួមមាន លោកអភិបាលស្រុកស្រែអំបិល លោកអនុប្រធានមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ ភូមិបាលស្រុក និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីស្នើសុំសាងសង់អគារចិញ្ចឹមត្រចៀកកាំ ស្ថិតនៅឃុំស្រែអំបិល នៅស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងពេលពិនិត្យទីតាំងដីស្នើសុំសាងនេះ លោក សុខ សុទ្ធី បានណែនាំឱ្យសាមីខ្លួន រៀបចំឯកសារស្នើសុំសាងសង់ទៅតាមនីតិវិធីច្បាប់ ដើម្បីដាក់ជូនមន្ទីរ អង្គភាព ជំនាញពិនិត្យ។ ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី ក៏បានសំណូមពរឱ្យម្ចាស់សំណើ រៀបចំស្តារ និងរៀបចំប្រឡាយទឹកដែលមានស្រាប់ ដែលនៅជាប់ព្រំដីនេះ។ ជាលទ្ធផល ម្ចាស់សំណើសុំសាងសង់អគារត្រចៀកកាំ បានយល់ព្រមរៀបចំ និងស្តារប្រឡាយទឹកនេះឱ្យបានស្អាតតាមសំណូមពរ៕

អត្ថបទទាក់ទង