លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក
លោកជំទាវអភិបាលខេត្ត បានលើកឡើងថាពលករ បានវិលមកស្រុកកំណើតជាបន្តបន្ទាប់ក្រោយពីមានការចម្លងក្នុងប្រទេសថៃនាពេលកន្លងមក ដោយពីមុនយើងបានត្រៀមរៀបចំសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័ក តែក្រោយពីក្រសួងអនុញ្ញាតឱ្យសិស្សចូលរៀនឡើងវិញ មណ្ឌលដែលត្រូវរៀបចំមានចំនួនតិច ក្នុងករណីមានពលករនូវតែបន្តវិលមកស្រុកកំណើតទៀត យើងត្រូវការត្រៀមមណ្ឌលបន្ថែម ដើម្បីធ្វើចត្តាឡីស័កទុកជាមុនសម្រាប់ទទួលពួកគាត់។