រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដូចខាងក្រោម៖

១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ ចន្លោះ គ.ម ១០៧+០០០ - គ.ម ១១៣+០០០

២.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកាត់សម្អាតស្មៅ និងរុក្ខជាតិសងខាងផ្លូវ ត្រង់ ចន្លោះ គ.ម ១៣០+០០០

៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ (វិថី សាយ ភូថង) សកម្មភាពស្រោចកៅស៊ូ CRS2 រួចបាចថ្ម១២មម ចន្លោះត្រង់ ០៧+០០០ - គ.ម ០៨+០០០។

៤. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី២៧ ចន្លោះគ.ម ១៥៩+១៦៩ - គ.ម ១៥៩+២៦៥។

គោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង