លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារខែមករា និងដាក់ទិសដៅអនុវត្តបន្ត។
១-ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ (ទម្រង់ទាំង៤)។
២-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ៩ យ៉ាង។
៣-បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
៤-បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានក្រុងខេមរភូមិន្ទ។
៥-ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ។
៦-ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការ។
៧-បានចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ.១៩
*វត្តមានចូលរួមប្រជុំមាន : លោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ ៕






