លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករឆ្លងដែនក្នុងគោលបំណងតម្រូវឱ្យធ្វើចត្តាឡីស័កគ្រប់ៗរូប និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាមួយគ្នានេះដែរ លោកជំទាវសូមឱ្យសមត្ថកិច្ចគ្រប់រូប មានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបាននូវពលករ ដែលវិលមកស្រុកកំណើតវិញ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
ថ្ងៃពុធ ៦ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១
February 3, 2021