/ / /

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ដឹកនាំសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាមនុស្សធម៌ ប្រគល់ជូនលោកស្រី សឿន រ៉េត អាយុ ៥០ ឆ្នាំ កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ដឹកនាំសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាមនុស្សធម៌ ប្រគល់ជូនលោកស្រី សឿន រ៉េត អាយុ ៥០ ឆ្នាំ កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះលោកស្រី គង់ វាសនា អនុប្រធានអនុសាខាស្រុក និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមលោកស្រី និងក្រុមគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាបានផ្ដល់ជូន រួមមាន ៖ អង្ករ២៥គ.ក ត្រីខ០១ឡូ ទឹកត្រី០៣ដប ទឹកស៊ីអ៊ីវ០៣ដប ស្កសរ០២គ.ក ប៊ីចេង០១កញ្ចប់ តែ០២កញ្ចប់ ទឹកសុទ្ធ០២យួរ មី១៥កញ្ចប់ ទឹកដោះគោ៣កំប៉ុង ប្រេងឆា០១ដប និងថវិកា១០០.០០០រៀល ផងដែរ ។

អត្ថបទផ្សេងទៀត

  • មន្ទីរផែនការ/
    28/07/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ៥រូប ស្រី ២រូប ចូលរួមកិច្ចប្រជុំពិនិត្យលើសូចនាករសំខាន់ៗនៃទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) និងពិនិត្យលើរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ តាមបណ្ដារាជធានី ខេត្ត តាមប្រព័ន្ធអនឡាញ (Online Zoom)

  • ហេង គីមឆន/
    28/07/2026

    លោក ទៀ សុរៈឆ័យ អភិបាលស្តីទីខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃលទ្ធកម្មទំនិញចំនួន ៣គម្រោង

  • ហេង គីមឆន/
    28/07/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងសហការី បានចូលរួមកិច្ចប្រជុំបូកសរុបការងារយោធា សន្តិសុខប្រចាំឆមាសទី១ និងផ្សព្វផ្សាយផែនការប្រចាំឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ នៅទីបញ្ជាការយោធភូមិភាគទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/07/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុង បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • ហេង គីមឆន/
    28/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងស្នើសូមអាជ្ញបណ្ណទេសចរណ៍ថ្មី មួយកន្លែង(ផ្ទះសំណាក់ ទ្រីវល្ល៍ សោភ័ណ្ឌ) មានទីតាំងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង

  • ហេង គីមឆន/
    28/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា អគ្គលេខាធិការរង អ.ន.ក ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់