លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំមន្ត្រីជំនាញ ៥រូប ស្រី ២រូប ចូលរួមកិច្ចប្រជុំពិនិត្យលើសូចនាករសំខាន់ៗនៃទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) និងពិនិត្យលើរបាយការណ៍ស្ដីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ តាមបណ្ដារាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារជំរុញការអនុវត្តគោលនយោបាយស្ថិតកផ្លូវការនិងពង្រឹងសមត្ថភាព វិទ្យាស្ថានជាតិស្ថិតិ ព្រមទងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន ប្រធានស្ដីទីមន្ទីរផែនការរាជធានី ខេត្ត ទាំង២៥ និងមន្ត្រីជំនាញ តាមប្រព័ន្ធអនឡាញ (Online Zoom) នៅសាលប្រជុំធំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពន្លឿនការងាររៀបចំការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ថ្មី តាមអនឡាញ (CDB-Online) ដែលបានអញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពេលឆាប់ៗខាងមុខ។
ព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦














