ស្រុកកោះកុង ៖ នៅរសៀលថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាល តំណាងលោកអភិបាលស្រុកកោះកុង ចូលរួមកិច្ចប្រជុំសម្របសម្រួលការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ លើគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំត្រពាំងរូង។
សមាសភាពចូលរួមមាន ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ទីប្រឹក្សាគម្រោង នាយករងទីចាត់ការ អន្តរវិស័យសាលាខេត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ លោកស្រីមេឃុំត្រពាំងរូង មេភូមិ និងប្រជាពលរដ្ឋឃុំត្រពាំងរូង ដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។