ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១
លោក អ៊ូ រី ប្រធានមន្ទីរ ដឹកនាំមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង បានប្រជុំបូកសរុបលទ្ធការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅខែបន្ទាប់ កម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ។