ឯកឧត្ដម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពី”វឌ្ឍនភាព ទិសដៅការងារ និងការពង្រឹងស្មារតីចូលរួមសកម្មភាពសង្គម ព្រមទាំងការអភិវឌ្ឍសហគមន៍ឥស្លាម” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដឹកនាំ កិច្ចប្រជុំ ដោយចូលរួមពី គណៈអីម៉ាំ ហាកឹម ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម ចាស់ព្រឹទ្ធាចារ្យ ក្នុងខេត្ត ជាច្រើនរូប។
ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស លើចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនភាពការងារ៖ វាយតម្លៃលើសមិទ្ធផល និងលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក។
២. កំណត់ទិសដៅបន្ត៖ ដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារសំខាន់ៗ ដើម្បីតម្រង់ទិសការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
៣. ពង្រឹងស្មារតីសាមគ្គីភាព៖ លើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការងារអភិវឌ្ឍន៍សហគមន៍ឥស្លាមក្នុងខេត្តកោះកុងឱ្យកាន់តែរីកចម្រើនជាលំដាប់។
ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦





























