រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមជួបជាមួយអាជ្ញាធរសវនកម្មជាតិ

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមជួបជាមួយអាជ្ញាធរសវនកម្មជាតិ។

លោកអភិបាលរងខេត្ត បានលើកឡើងថា សវនកម្មជាតិ នឹងចុះមកធ្វើសវនកម្ម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចប្រតិបត្តិការការងារស្ថិតិនៅក្រោមការគ្រប់គ្រងរបស់ខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២០ និងឆ្នាំពាក់ព័ន្ធ ព្រមទាំងធ្វើការតាមដានអនុសាសន៍សវកម្ម ដែលអាជ្ញាធរសវនកម្មជាតិ។ ដើម្បីមានមូលដ្ឋានក្នុងការផ្តល់កិច្ចសហការ ជាមួយប្រតិភូសវនកម្មជាតិ ដូច្នេះមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមជាស្រេចនូវឯកសារចាំបាច់នានា សម្រាប់ជូនសវកម្ម នាថ្ងៃទី១ ខែកុម្ភៈ ខាងមុខ៕

អត្ថបទទាក់ទង