/ / /

គ្រឿងចក្រសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ ជាអំណោយរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់មកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

កោះកុង: ថ្ងៃអាទិត្យ ១១ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គ្រឿងចក្រសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ-ថ្នល់ ចំនួន ០៨គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមកដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយសុវត្ថិភាព។ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់។

យើងខ្ញុំទាំងអស់គ្នាប្ដេជ្ញាចិត្តយកគ្រឿងចក្រទាំងអស់នេះទៅធ្វើការងារអោយមានប្រសិទ្ធភាពតាមការណែនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី។

សូមគោរពជូនពរ ឯកឧត្តម ទេសរដ្ឋមន្ត្រីថ្នាក់ដឹកនាំទាំងអស់សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញ ចូលរួមកិច្ចប្រជុំ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ សម្រាប់គោលបំណងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Kemapra Unvesman Group

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    ក្រុមប្រឹក្សាឃុំត្រពាំងរូងបានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ។

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    លោកស្រី វ៉ាត់ សុខា សមាជិកគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំត្រពាំងរូង បានអញ្ជើញចូលរួមប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។