រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រ ៩កើត ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១:វេលាម៉ោងពីរដប់ប្រាំនាទី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោកស្រី កង សាមឌី ប្រធាន គ.ក.ស.ក ក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមរបៀបវារៈដូចខាងក្រោម ÷
១/ចុះឈ្មោះអ្នកចូលរួម
២/មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ ប្រចាំខែ តុលា របស់គ.ក .ស.ក ក្រុងខេមរភូមិន្ទ។
៤/រាយការណ៍ពីស្ថានភាពស្រ្តី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ។
៥/ពិភាក្សាបញ្ហាផ្សេងៗ
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង