/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការសង្គ្រោះកុមារខេត្ត ចុះតាមដាន និងត្រួតពិនិត្យកសិករគម្រោង និងចុះបើកវគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងសម្ភារកសិកម្ម ដោយអ្នកលក់ធាតុចូល

ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងប្រធានការិយាល័យកិច្ចការនារីស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្គ្រោះកុមារខេត្ត ក្នុងគម្រោងស្ទៀរ ក្នុងនោះ៖

១. ចុះតាមដាន និងត្រួតពិនិត្យកសិករគម្រោង បានចំនួន ០៦នាក់ ស្រី ០៣នាក់ ក្នុងនោះមានភូមិផ្លោង ឃុំបឹងព្រាវ ភូមិតានី ឃុំជីខលើ និងភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

២. ចុះបើកវគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងសម្ភារកសិកម្ម ដោយអ្នកលក់ធាតុចូល នៅភូមិជ្រោយ ឃុំបឹងព្រាវ មានកសិករចូលរួមចំនួន ១៤នាក់ ស្រី ០៥នាក់ និងភូមិបាក់អង្រុត ឃុំដងពែង មានកសិករចូលរួមចំនួន ២២នាក់ ស្រី១០នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/04/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងប្រតិភូ ចុះសាកសួរសុខទុក្ខបុគ្គលិកកោះទទឹងរីសត និងប្រគល់បណ្ណ័សរសើរមេត្រីភាពបរិស្ថាន

  • ហេង គីមឆន/
    11/04/2026

    លោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងភរិយា ព្រមទាំងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញទស្សនាការសម្តែង របាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០

  • ហេង គីមឆន/
    11/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ត្នសិរីវិសុទ្ធា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

  • ហេង គីមឆន/
    11/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ជូនយោធភូមិភាគ​ទី​៣

  • ហេង គីមឆន/
    11/04/2026

    លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ៥អង្គ និងលោកអាចារ្យ ១រូប ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ និងផ្ដល់ឱវាទដល់ជនជាប់ឃុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ លោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងស្វាមីព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​