/ / /

ពិធីប្រគល់-ទទួលអំណោយពីសប្បុរសជននៅការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ

លោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលបរិក្ខារួមមានអំពូលប្រើថាមពលព្រះអាទិត្យ(LED Solar)ចំនួន៤២ឈុតពីឯ.ឧ. សន សុផល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចតាមរយៈលោក ពៅ ចាន់ថន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រុកបូទុមសាគរ រួមនិងថវិកាផ្ទាល់ខ្លួនរបស់លោក ពៅ ចាន់ថន និងក្រុមគ្រួសារផ្ទាល់ ជូនដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ ដើម្បីបែងចែកតាមគ្រឹះស្ថានសិក្សាក្នុងស្រុកបូទុមសាគរ ក៏ដូចគ្រឹះស្ថាននានាក្នុងខេត្តកោះកុង និងមួយចំណែកសម្រាប់កែលម្អបរិស្ថានសាលាបឋមសិក្សា ទីរួមខេត្តផងដែរ។ថ្លែងក្នុងឱកាសនោះ តាងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជួសមុខឲ្យការិ.អយក នៃរដ្ឋបាលស្រុក លោកនាយកនាយិកាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបូទុមសាគរ លោកអនុប្រធានមន្ទីរកោតសរសើរ វាយតម្លៃខ្ពស់ចំពោះទឹកចិត្តថ្លៃថ្លា និងសូមថ្លែងអំណរ គុណ យ៉ាងផលជ្រាលជ្រៅជូនដល់សប្បុរសជនមានឯ.ឧ សន សុផល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងលោកពៅ ចាន់ថន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ស្រុកបូទុមសាគរ ជាពន្លឹក។ជាចុងក្រោយ លោក សេង សុធី ថ្លែងគោរពជូនពរដល់ឯ.ឧសន សុផល និង លោកពៅ ចាន់ថន ព្រម ទាំងក្រុមគ្រួសារ មានសុខភាពល្អ បវរសួស្តីជានិច្ចនិរន្តន៍។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • ហេង គីមឆន/
    06/08/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន អមដំណើរដោយ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន បានចុះពិនិត្យជាក់ស្តែងទីតាំងស្នើសូម ១កន្លែងលើផ្ទៃដីទំហំ ៣០ ១៧៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង សម្រាប់ប្រើប្រាស់ការរៀបចំការដ្ឋានសាងសង់វារីអគ្គិសនី សាលាមុនថុន របស់ក្រុមហ៊ុន ផៅវ័រ ឃ្លីន អេនើជី ឯ.ក

  • ហេង គីមឆន/
    06/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់លើផែនទីសេដ្ឋកិច្ចសង្គម និងធនធានធម្មជាតិឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    05/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាល បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយព័ត៌មានស្តីពីការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើកទី២

  • ហេង គីមឆន/
    05/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    05/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញទទួលស្វាគមន៍ក្នុងជំនួបជាមួយក្រុមការងារគម្រោងរាជបណ្ឌិត្យសភាកម្ពុជា