ថ្ងៃទី១៧ មករា ឆ្នាំ២០២១ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិក្រវាញខាងត្បូង នៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានដាំបង្គោលស្លាកសញ្ញាហាមឃាត់ការកាប់បំផ្លាញព្រៃឈើចំនួន ០៦ស្លាក ត្រង់ចំណុចនិយាមកា (៣៦ ៣៧៥៣-១២ ៧៦៤៧) ស្ថិតក្នុងភូមិព្រះអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕