/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មួយកន្លែង ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដី

ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឺក ចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មួយកន្លែង ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដី ត្រង់ចំណុច 11 º 10′ 00.6″ N ; 103 º 29 ‘ 15.1″ E ស្ថិតក្នុងភូមិសាស្ត្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារសង្កេតឃើញថា: ត្រង់ចំណុច 11 º 10’ 00.6″ N ; 103 º 29 ‘ 15.1″ E ជាដីព្រៃបម្រុងស្មាច់ ដីជាំទឹកពុំមានសកម្មភាពឈូសឆាយដីព្រៃឡើយ។ ប៉ុន្តែត្រង់ចំណុចនិយាមក UTM(៣៣៣៩០៦-១២៣៥២៤៣), (៣៣៤១៦៥-១២៣៤៩៣៩), (៣៣៤៤២៥-១២៣៤៨១៩), (៣៣៤៤២៥-១២៣៤៨១៩), (៣៣៤០៥៥-១២៣៥២៣៦), (៣៣៣៨៤១-១២៣៥៤៩៤) មានការបោះបង្គោលហ៊ុព័ទ្ធដីព្រៃ។ ក្រុមការងារបានដកបង្គោលហ៊ុំព័ទ្ធដី សរុបចំនួន ៧៦បង្គោល ក្នុងនោះ : បង្គោល ស៊ីម៉ងហ៊ុំព័ទ្ធដីព្រៃដោយខុសច្បាប់បានចំនួន ៣៦ដើម និងបង្គោលកូនឈើហ៊ុំព័ទ្ធដី បានចំនួន ៤២ដើម។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង