ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
មន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង សហការជាមួយគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រឃុំពាមក្រសោប សមាជិកសហគមន៍ការពារធនធានធម្មជាតិពាមក្រសោប និងនគរបាលប៉ស្តិ៍រដ្ឋបាលឃុំពាមក្រសោប ចេញល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅក្នុងតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ក្នុងពេលល្បាត គឺក្រុមល្បាតយើងពុំបានជួបប្រទះនូវបទល្មើសនេសាទទេ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង