រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩​ចូលក្នុងសហគមន៍ តាមទូកនេសាទនឹងបាននាំទេយ្យទានប្រគេនព្រះសង្ឃនៅវត្តកោះស្ដេច

ថ្ងៃសៅរិ៍៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង ដោយអមដំណើរលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង​ មុនីរិទ្ធ អភិបាល​ នៃគណៈអភិបាលស្រុកគីរីសាគរ ព្រមទាំងមន្រ្ដីរាជការជុំវិញស្រុក បានចុះអមដំណើរលោកជំទាវអភិបាលខេត្ត អប់រំផ្សព្វផ្សាយជូនបងប្អូនប្រជានេសាទនៅភូមិកោះស្ដេច ឃុំកោះស្ដេច អំពីវិធានការការពារ​ហានិភ័យ​ ការឆ្លងជំងឺកូវិដ​-១៩ ដែលមានការរីករាលដាលនៅប្រទេសថៃខេត្តត្រាត ដែលជាប់នឹងព្រំដែនខេត្តកោះកុង ព្រមទាំងបានចែកម៉ាស់ ទឹកលាងដៃ សាប៊ូ ថវិកា ព្រមទាំងសម្ភារៈមួយចំនួនដល់ពួកគាត់ ក្រោយពីបញ្ចប់ការផ្សព្វផ្សាយនេះ លោកជំទាវអភិបាលខេត្ត បាននាំទេយ្យទានប្រគេនព្រះសង្ឃនៅវត្តកោះស្ដេច ៕

អត្ថបទទាក់ទង