ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ លោក ចេង មុន្នីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងក្រុមការងារស្រុក បានចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមការងារប្រចាំការត្រួតពិនិត្យកម្តៅ នៅមុខអធិការដ្ឋាននគរបាលស្រុកថ្មី (កូនកុក) ដែលបានខិតខំបំពេញភារកិច្ច អប់រំណែនាំ និងត្រួតពិនិត្យវាស់កម្តៅប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅក្នុងមូលដ្ឋានស្រុក ដើម្បីបង្ការទប់ស្កាតការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ជាមួយគ្នានេះ លោកអភិបាលក៏បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល ជូនក្រុមការងារផងដែរ។