/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០:រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត :
១./ពិនិត្យ និងពិភាក្សាពាក្យសុំអនុញ្ញាតច្បាប់ របស់លោកប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ
២./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ និងកិច្ចប្រជុំវិសាមញ្ញ លើកទី០៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៣./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រចាំខែធ្នូ ឆ្នាំ២០២០ ។
៤./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែរសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។
៥./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពនិងផែនការថវិកាប្រចាំឆ្នាំ២០២១ របស់ (គ.ក.ស.ក)របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៦./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃរដ្ឋបាលក្រុងខេមរភូមិន្ទ(ចាប់ពីខែមករា – ខែធ្នូឆ្នាំ២០២១)។
៧./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្តម្ភជូនមន្រ្តី – បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង៣ សម្រាប់ខែ ធ្នូ ឆ្នាំ២០២០ ។
៨./ បញ្ហាផ្សេងៗ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    22/04/2026

    កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំជីផាត លើកទី៤៦ អាណត្តិទី៥ ប្រចាំខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក វ៉ាន់ សុផុន ជំទប់ទី១ ជាមេឃុំស្ដីទី

  • ហេង គីមឆន/
    22/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នភាពដំណើរការស្តីពីការស្នើសូមបញ្ហាអគ្គិសនី និងបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    21/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកស្រី គុល​ សុខុម ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​ថ្មបាំង​

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយ “សេចក្ដីថ្លែងការណ៍អាម៉ែន-ប៊ែឡាំងស្ដីពីបរិយាបន្នពិការភាពសកល និងបរិយាបន្នថវិកាក្នុងការងារពិការភាព”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/04/2026

    លោក​ ​ខេង​ សំខាន់​​ អភិបាលរងស្រុក​បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក។ ដោយមានការចូលរួមពីការិយាល័យពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ​ មេភូមិគ្រប់ភូមិ នៃស្រុកបូទុមសាគរ​ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    21/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់ លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព