ថ្ងៃពុធ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៦
រដ្ឋបាលឃុំជីផាត បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៦ អាណត្តិទី៥ ប្រចាំខែមេសា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព
លោក វ៉ាន់ សុផុន ជំទប់ទី១តំណាងឱ្យលោកមេឃុំជីផាត ជាប្រធានអង្គប្រជុំ
_សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៤រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត ៣.មណ្ឌលសុខភាពជីផាត
៤.មេភូមិ អនុភូមិ សមាជិកភូមិទាំង០៤ភូមិ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំនិងជំនួយការរដ្ឋបាលឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ៣០នាក់ ស្រី ១១ នាក់។





