រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

៣០/១២/២០២០(វេលាម៉ោង០៨:០០នាទីព្រឹក)

.................................................

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក នាយករដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ឃុំទាំងបួន ដែលមានចំនួនសរុប៣៨នាក់ ស្រី០៥នាក់ ដែលមានរបៀបវារ:ដូចខាងក្រោម;

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី១៩

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៨

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែធ្មូ និងទិសដៅបន្តប្រចាំខែមករាឆ្នាំ២០២១

៤-របាយការណ៍សកម្មភាពរបស់គណ:កម្មាធិការទាំងបី

៥-ពិនិត្យ ពិភាក្សា កំណត់ការផាកពិន័យលើម្ចាស់ផ្ទះដែលចិញ្ចឹមសត្វត្រចៀកកាំមិនគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត

៦-បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយពត៍មាន និងសភាពការណ៍ថ្មីៗ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

...........................................

ថ្ងៃពុធ ១ រោច ខែបុស្ស ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

ធ្នូ 30, 2020

អត្ថបទទាក់ទង