រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពត្រួតពិនិត្យ ដេីម្បីពង្រឹងសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ​ និងវិធានការ​ ទប់ស្កាត់ជំងឺកូវីដ-១៩​ចូលក្នុងសហគមន៍ នៅតាមមូលដ្ឋានក្នុងស្រុកគិរីសាគរ

ថ្ងៃអង្គារ ១៥កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង និងអនុវត្តតាមការណែនាំរបស់លោក ចេង​ មុនីរិទ្ធ អភិបាល​ នៃគណៈអភិបាលស្រុកគីរីសាគរនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
កម្លាំងគណៈបញ្ជាការឯកភាពស្រុកទូទាំងស្រុកបានដាក់ទីតាំងត្រួតពិនិត្យ ដេីម្បីពង្រឹងសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ និងធានានូវសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន​ព្រមទាំងភ្ញៀវទេសចរណ៍មកកំសាន្ដក្នុងស្រុកគិរីសាគរ និងបានអប់រំផ្សព្វផ្សាយជូនពួកគាត់អំពីវិធានការការពារ​ហានិភ័យ​ ការឆ្លងជំងឺកូវិដ​-១៩​ ផងដែរ។

អត្ថបទទាក់ទង